[២៨៩] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល សង្កត់សង្កិនកាមរាគ និងព្យាបាទ បុគ្គលនោះ សង្កត់សង្កិនជ្រះស្រឡះ សង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើបសង្កត់សង្កិនឬ។ អើ។ បុថុជ្ជន សង្កត់សង្កិនកាមរាគ និងព្យាបាទ បុថុជ្ជននោះ សង្កត់សង្កិនជ្រះស្រឡះ សង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើបសង្កត់សង្កិនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩០] បុថុជ្ជន លះកាមរាគ និងព្យាបាទ តែបុថុជ្ជននោះ មិនលះជ្រះស្រឡះ មិនលះមិនឲ្យមានសេសសល់ មិនលះមិនឲ្យមានបដិសន្ធិ មិនលះព្រមទាំងឫស មិនលះព្រមទាំងតណ្ហា មិនលះព្រមទាំងអនុស័យ មិនលះដោយអរិយញ្ញាណ មិនលះដោយអរិយមគ្គ កាលមិនត្រាស់ដឹងនូវអកុប្បធម៌ ហើយលះទេ កាលមិនធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយលះទេឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល លះកាមរាគ និងព្យាបាទ តែបុគ្គលនោះ មិនលះជ្រះស្រឡះ។បេ។ មិនធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើបលះទេឬ។