អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩១] បុថុជ្ជន សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ តែ​បុថុជ្ជន​នោះ មិន​សង្កត់សង្កិន​ជ្រះស្រឡះ មិន​សង្កត់សង្កិន​មិន​ឲ្យ​មាន​សេសសល់។បេ។ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ហើយ​សង្កត់សង្កិន​ទេ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ តែ​បុគ្គល​នោះ មិន​សង្កត់សង្កិន​ជ្រះស្រឡះ មិន​សង្កត់សង្កិន​មិន​ឲ្យ​មាន​សេសសល់។បេ។ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ហើយ​សង្កត់សង្កិន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩២] បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​ឬ។ អើ។ បុថុជ្ជន លះ​ដោយ​មគ្គ​ដូចម្តេច។ លះ​ដោយ​រូបាវចរ​មគ្គ។ រូបាវចរ​មគ្គ ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិន​មាន​អាសវៈ មិនមែន​ជា​ប្រយោជន៍​ដល់​សំយោជនៈ ជា​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល មិនជា​ប្រយោជន៍​ដល់​ឧបាទាន
ថយ | ទំព័រទី ២១១ | បន្ទាប់