មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៤] បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​ដោយ​រូបាវចរ​មគ្គ តែម​គ្គ​នោះ មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ហើយ​លះ​កាមរាគ និង​ព្យាបាទ​ដោយ​អនាគាមិមគ្គ តែម​គ្គ​នោះ មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៥] បុថុជ្ជន ប្រាសចាក​រាគៈ ក្នុង​កាម​ទាំងឡាយ តាំងនៅ​មាំ​ក្នុង​អនាគាមិផល ដំណាល​នឹង​ការ​ត្រាស់​ដឹង​ធម៌​ឬ។ អើ។ បុថុជ្ជន តាំងនៅ​ស៊ប់​ក្នុង​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៦] បុថុជ្ជន ប្រាសចាក​រាគៈ ក្នុង​កាម​ទាំងឡាយ តាំងនៅ​មាំ​ក្នុង​អនាគាមិផល ដំណាល​នឹង​ការ​ត្រាស់​ដឹង​ធម៌​ឬ។ អើ។
ថយ | ទំព័រទី ២១៣ | បន្ទាប់