បុថុជ្ជន អប់រំមគ្គទាំង ៣ ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន អប់រំមគ្គ ទាំង ៣ ដំណាលគ្នាឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលទាំង ៣ ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលទាំង ៣ ដំណាលគ្នាឬ។ អើ។ ការប្រជុំនៃផស្សៈ ៣ វេទនា ៣ សញ្ញា ៣ ចេតនា ៣ ចិត្ត ៣ សទ្ធា ៣ វីរិយៈ ៣ សតិ ៣ សមាធិ ៣ បញ្ញា ៣ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩៧] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹងធម៌ឬ។ អើ។ បុគ្គលលះកិលេសដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះកិលេសដោយសកទាគាមិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ចុះលះដោយមគ្គណា។ លះដោយអនាគាមិមគ្គ។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈដោយអនាគាមិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។