[២៩៨] បុថុជ្ជន ប្រាសចាករាគៈក្នុងកាមទាំងឡាយ តាំងនៅស៊ប់ក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹងធម៌ឬ។ អើ។ ជនណាមួយ ត្រាស់ដឹងធម៌ ជនទាំងអស់នោះ រមែងតាំងនៅស៊ប់ក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹងធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩៩] អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុថុជ្ជន លះកាមរាគ និងព្យាបាទបានដែរឬ។
[២៩៩] អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា
ក្នុងចំណែកដែលកន្លងទៅហើយ ពួកគ្រូទាំង ៦ នោះ ជាអ្នកមានយស មិនមានក្លិនឆ្អាប ជាអ្នករួចស្រឡះចាកកាមសំយោជនៈ ព្រោះករុណា នឿយណាយនឹងកាមរាគ ហើយចូលទៅកើតក្នុងព្រហ្មលោក ពួកសាវ័ករបស់គ្រូទាំង ៦ នោះ មានចំនួនច្រើនរយ មិនមានក្លិនឆ្អាប ជាអ្នករួចស្រឡះចាកកាមសំយោជនៈ ព្រោះករុណា នឿយណាយនឹងកាមរាគ ហើយចូលទៅកើតក្នុងព្រហ្មលោក
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុថុជ្ជន លះកាមរាគ និងព្យាបាទបានដែរឬ។