ធម្មជាតទាំងពួង មាន ព្រោះធ្វើនូវពាក្យថា មិនគួរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតណាមិនមាន ធម្មជាតនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ទិដ្ឋិណា (របស់អ្នក) ថា ធម្មជាតទាំងពួង មាន ទិដ្ឋិនោះ ជាមិច្ឆាទិដ្ឋិ ទិដ្ឋិណា (របស់យើង) ថា ជាមិច្ឆាទិដ្ឋិ ទិដ្ឋិនោះ ជាសម្មាទិដ្ឋិ យ៉ាងនេះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣០២] រូបជាអតីត មានឬ។ អើ។ ក្រែងរូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ បើរូបជាអតីត រលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងហើយ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូបជាអតីត មាន ដូច្នេះទេ។
[៣០៣] រូបជាអនាគត មានឬ។ អើ។ ក្រែងរូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើងប្រាកដទេឬ។ អើ។