[៣០៧] រូប​ជា​អនាគត មាន រូប​ជា​អនាគត មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​លូតលាស់ មិនទាន់​ចម្រុងចម្រើន មិនទាន់​កើត​ប្រាកដ​ឬ។ អើ។ រូប​ជា​បច្ចុប្បន្ន មាន រូប​ជា​បច្ចុប្បន្ន មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​លូតលាស់ មិនទាន់​ចម្រុងចម្រើន មិនទាន់​កើតឡើង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [៣០៨] រូប​ជា​អតីត មាន​ឬ។ អើ។ ក្រែង​រូប​ជា​អតីត​រលត់ ទៅ​ប្រាស ប្រែប្រួល ដល់​នូវ​សេចក្តី​វិនាស ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ហើយ ឬ។ អើ។ បើ​រូប​ជា​អតីត​រលត់។បេ។ ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា រូប​ជា​អតីត មាន ដូច្នេះ​ទេ។
 [៣០៩] រូប​ជា​អនាគត មាន​ឬ។ អើ។ ក្រែង​រូប​ជា​អនាគត មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​លូតលាស់ មិនទាន់​ចម្រុងចម្រើន មិនទាន់​កើតឡើង​ប្រាកដ​ឬ។ អើ។ បើ​រូប​ជា​អនាគត មិនទាន់​កើត។បេ។ មិនទាន់​កើតឡើង​ប្រាកដ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា រូប​ជា​អនាគត មាន ដូច្នេះ​ទេ។
ថយ | ទំព័រទី ២២១ | បន្ទាប់