[៣១០] រូប​ជា​បច្ចុប្បន្ន មាន រូប​ជា​បច្ចុប្បន្ន មិនទាន់​រលត់ មិនទាន់​ទៅ​ប្រាស មិនទាន់​ប្រែប្រួល មិនទាន់​ដល់​នូវ​សេចក្តី​វិនាស មិនទាន់​ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អើ។ រូប​ជា​អតីត មាន រូប​ជា​អតីត មិនទាន់​រលត់ មិនទាន់​ទៅ​ប្រាស មិនទាន់​ប្រែប្រួល មិនទាន់​ដល់​នូវ​សេចក្តី​វិនាស មិនទាន់​ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [៣១១] រូប​ជា​បច្ចុប្បន្ន មាន រូប​ជា​បច្ចុប្បន្ន កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើង​ប្រាកដ​ឬ។ អើ។ រូប​ជា​អនាគត មាន រូប​ជា​អនាគត កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [៣១២] រូប​ជា​អតីត មាន រូប​ជា​អតីត​រលត់ ទៅ​ប្រាស ប្រែប្រួល ដល់​នូវ​សេចក្តី​វិនាស ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អើ។ រូប​ជា​បច្ចុប្បន្ន មាន រូប​ជា​បច្ចុប្បន្ន​រលត់ ទៅ​ប្រាស ប្រែប្រួល ដល់​នូវ​សេចក្តី​វិនាស ដល់​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២២ | បន្ទាប់