[៣១៣] រូបជាអនាគត មាន រូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើងប្រាកដឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៤] វេទនាជាអតីត មាន។បេ។ សញ្ញា មាន សង្ខារ មាន។បេ។ វិញ្ញាណ មានឬ។ អើ។ ក្រែងវិញ្ញាណជាអតីត រលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ បើវិញ្ញាណជាអតីត រលត់។បេ។ ដល់នូវសេចក្តីវិនាសក្រៃលែងហើយ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា វិញ្ញាណជាអតីត មាន ដូច្នេះទេ។
[៣១៥] វិញ្ញាណជាអនាគត មានឬ។ អើ។ ក្រែងវិញ្ញាណជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើងប្រាកដឬ។ អើ។ បើវិញ្ញាណជាអនាគត មិនទាន់កើត។បេ។ មិនទាន់កើតឡើងប្រាកដទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា វិញ្ញាណជាអនាគត មាន ដូច្នេះទេ។