[៣១៦] វិញ្ញាណ​ជា​បច្ចុប្បន្ន មាន វិញ្ញាណ​ជា​បច្ចុប្បន្ន មិនទាន់​រលត់។បេ។ មិនទាន់​ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អើ។ វិញ្ញាណ​ជា​អតីត មាន វិញ្ញាណ​ជា​អតីត មិនទាន់​រលត់។បេ។ មិនទាន់​ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១៧] វិញ្ញាណ​ជា​បច្ចុប្បន្ន មាន វិញ្ញាណ​ជា​បច្ចុប្បន្ន កើតមាន។បេ។ កើតឡើង​ប្រាកដ​ឬ។ អើ។ វិញ្ញាណ​ជា​អនាគត មាន វិញ្ញាណ​ជា​អនាគត កើត។បេ។ កើតឡើង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១៨] វិញ្ញាណ​ជា​អតីត មាន វិញ្ញាណ​ជា​អតីត រលត់។បេ។ ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អើ។ វិញ្ញាណ​ជា​បច្ចុប្បន្ន មាន វិញ្ញាណ​ជា​បច្ចុប្បន្ន រលត់។បេ។ ដល់​នូវ​សេចក្តី​វិនាស​ក្រៃលែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១៩] វិញ្ញាណ​ជា​អនាគត មាន វិញ្ញាណ​ជា​អនាគត មិនទាន់​កើត។បេ។ មិនទាន់​កើតឡើង​ប្រាកដ​ឬ។ អើ។ វិញ្ញាណ​ជា​បច្ចុប្បន្ន មាន វិញ្ញាណ​ជា​បច្ចុប្បន្ន មិនទាន់​កើត មិនទាន់​មាន។បេ។ មិនទាន់​កើតឡើង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២៤ | បន្ទាប់