[៣២០] (ខ្ញុំ) ធ្វើនូវរូបជាបច្ចុប្បន្ន មិនឲ្យបែកគ្នា រួមហៅថា បច្ចុប្បន្ន ឬថារូប ថារូប ឬថាបច្ចុប្បន្ន (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ រូបជាបច្ចុប្បន្ន កាលរលត់ តែងលះបង់ភាពជាបច្ចុប្បន្នឬ។ អើ។ រូបជាបច្ចុប្បន្ន តែងលះបង់ភាពជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២១] (ខ្ញុំ) ធ្វើនូវរូបជាបច្ចុប្បន្ន មិនឲ្យបែកគ្នា រួមហៅថាបច្ចុប្បន្ន ឬថារូប ថារូប ឬថាបច្ចុប្បន្ន (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ រូបជាបច្ចុប្បន្ន កាលរលត់ តែងមិនលះបង់ភាពជារូបឬ។ អើ។ រូបជាបច្ចុប្បន្ន តែងមិនលះបង់ភាពជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ខ្ញុំ) ធ្វើនូវសំពត់ស មិនឲ្យបែកគ្នា រួមហៅថា ស ឬថាសំពត់ ថាសំពត់ ឬថា ស (ហើយសួរថា) សំពត់នុ៎ះឯង តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ សំពត់ស បុគ្គល កាលជ្រលក់ រមែងលះបង់ភាព សឬ។ អើ។ សំពត់ តែងលះបង់ភាពជាសំពត់ឬ។