អ្នកមិនគួរពោលយ៉ាងនេះទេ។ (ខ្ញុំ) ធ្វើនូវសំពត់ស មិនឲ្យបែកគ្នា រួមហៅថា ស ឬថាសំពត់ ថាសំពត់ ឬថា ស (ហើយសួរថា) សំពត់នុ៎ះឯង តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ សំពត់ស បុគ្គល កាលជ្រលក់ រមែងមិនលះបង់ភាពជាសំពត់ឬ។ អើ។ សំពត់ តែងមិនលះបង់ភាពសទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២២] រូប មិនលះបង់ភាពជារូបឬ។ អើ។ រូប ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូប លះបង់ភាពជារូបឬ។ រូប ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើរូប ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូប មិនលះបង់ភាពជារូប ដូច្នេះទេ។
[៣២៣] និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វានជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ រូប មិនលះបង់ភាពជារូបឬ។ រូប ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។