[៣៥០] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិ​កា​រៈ ជា​បច្ចុប្បន្ន បុគ្គល​ឃើញ​រូប​ជា​បច្ចុប្បន្ន​ដោយ​ចក្ខុ​ជា​បច្ចុប្បន្ន​ឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិ​កា​រៈ ជា​អតីត បុគ្គល​ឃើញ​រូប​ជា​អតីត​ដោយ​ចក្ខុ​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិ​កា​រៈ ជា​បច្ចុប្បន្ន មាន បុគ្គល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍ ជា​បច្ចុប្បន្ន​ដោយចិត្ត​ជា​បច្ចុប្បន្ន​ឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិ​កា​រៈ ជា​អតីត មាន បុគ្គល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ជា​អតីត​ដោយចិត្ត​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥១] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិ​កា​រៈ ជា​បច្ចុប្បន្ន មាន បុគ្គល​ឃើញ​រូប​ជា​បច្ចុប្បន្ន​ដោយ​ចក្ខុ​ជា​បច្ចុប្បន្ន​ឬ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់