ព្រោះមោហៈនោះទេឬ។ អើ។ បុថុជ្ជន មានមោហៈ ជាដំណើរទៅកាន់អបាយជាអតីត តែបុថុជ្ជន មិនប្រកបដោយមោហៈ ព្រោះមោហៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៧១] ដៃជាអតីតឬ។ អើ។ កាលបើដៃជាអតីត មានការកាន់ និងការដាក់ចុះ ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជើងជាអតីត មានឬ។ អើ។ កាលបើជើងជាអតីត មាន ការឈានទៅមុខ និងការថយក្រោយ ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សន្លាក់ជាអតីត មានឬ។ អើ។ កាលបើសន្លាក់ជាអតីត មាន ការបត់ចូល និងការលាចេញ ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពោះជាអតីត មានឬ។ អើ។ កាលបើពោះជាអតីត មាន សេចក្តីឃ្លាន និងការស្រេក ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយជាអតីត មានឬ។ អើ។ កាយជាអតីត ដែលគួរដល់ការផ្គងឡើង និងសង្កត់សង្កិន គួរដល់ការដាច់ធ្លុះធ្លាយ ជាសាធារណ៍ដល់ពួកសត្វក្អែក ត្មាត និងខ្លែងឬ។