និព្វានទៅជាមិនមែននិព្វាន មិនមែននិព្វាន ទៅជានិព្វានវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត បើមិនមែននិព្វាន ទៅជាមិនមែននិព្វាន មិនមែននិព្វាន ទៅជានិព្វានវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា និព្វានមាន មាននិព្វានក៏មាន មិនមែននិព្វានក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា និព្វានមាន មាននិព្វានក៏មាន មិនមែននិព្វានក៏មាន ព្រោះហេតុនោះ និព្វានទៅជាមិនមែននិព្វាន មិនមែននិព្វាន ទៅជានិព្វានវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស។
[៣៨៣] អ្នកមិនគួរពោលថា អតីតមាន អនាគតមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណាមួយជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ខ្ពង់ខ្ពស់ក្តី រូបណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី នេះហៅថា រូបក្ខន្ធ វេនទាណាមួយ។បេ។ សញ្ញាណាមួយ។បេ។ សង្ខារណាមួយ។បេ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ខ្ពង់ខ្ពស់ក្តី វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី នេះហៅថា វិញ្ញាណក្ខន្ធ ពាក្យដូច្នេះ