មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អតីត​មាន អនាគត​មាន។
 [៣៨៤] អតីត​មាន អនាគត​មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ យ៉ាងនេះ ជា​គន្លង​នៃ​ពាក្យសម្រាប់​និយាយ​គ្នា ជា​គន្លង​នៃ​ពាក្យសម្រាប់​ហៅ ជា​គន្លង​នៃ​ពាក្យ​បញ្ញត្តិ ជា​ធម៌​មិន​ច្រឡូកច្រឡំ មិនធ្លាប់​ច្រឡូកច្រឡំ មិន​ច្រឡូកច្រឡំ​ឥឡូវនេះ នឹង​មិន​ច្រឡូកច្រឡំ​ក្នុង​អនាគត ជា​ធម៌​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ ជា​សមណៈ ឬព្រាហ្មណ៍ មិន​តិះដៀល​ហើយ។ ធម៌ ៣ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ រូប​ណា ដែល​កន្លងទៅ​ហើយ រលត់​ទៅ​ហើយ ទៅ​ប្រាស​ហើយ ប្រែប្រួល​ហើយ វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មាន​ហើយ​ក្នុង​អតីត ឈ្មោះ​នៃ​រូប​នោះ​ថា មាន​ហើយ​ក្នុង​អតីត បញ្ញត្តិ​នៃ​រូប​នោះ​ថា មាន​ហើយ​ក្នុង​អតីត វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា មិន​មាន​ក្នុង​បច្ចុប្បន្ន វាចា​សម្រាប់​ហៅ​នូវ​រូប​នោះ​ថា នឹង​មិន​មាន​ក្នុង​អនាគត វេទនា​ណា។បេ។ សញ្ញា​ណា។បេ។ សង្ខារ​ទាំងឡាយ​ណា។បេ។ វិញ្ញាណ​ណា ដែល​កន្លងទៅ​ហើយ រលត់​ទៅ​ហើយ ទៅ​ប្រាស​ហើយ ប្រែប្រួល​ហើយ វាចា​សម្រាប់​ហៅ​នូវ​វិញ្ញាណ​នោះ​ថា មាន​ហើយ​ក្នុង​អតីត ឈ្មោះ​នៃ​វិញ្ញាណ​នោះ​ថា មាន​ហើយ​ក្នុង​អតីត បញ្ញត្តិ
ថយ | ទំព័រទី ២៥៩ | បន្ទាប់