ទាំង​បុរិសិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​សុខិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​ទុក្ខិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​សោមនស្សិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​ទោមនស្សិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​ឧបេក្ខិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​សទ្ធិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​វីរិយិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​សតិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​សមាធិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​បញ្ញិន្រ្ទិយ គេ​ដឹង​បាន។បេ។ ទាំង​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ គេ​ដឹង​បាន។បេ។ ទាំង​អញ្ញិ​ន្ទ្រិយ គេ​ដឹង​បាន។បេ។ ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ
ថយ | ទំព័រទី ២៦ | បន្ទាប់