នៃវិញ្ញាណនោះថា មានហើយក្នុងអតីត វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា នឹងមិនមានក្នុងអនាគត ម្នាលភិក្ខុទាំងឡាយ រូបណា ដែលមិនទាន់កើត មិនទាន់កើតប្រាកដ វាចាសម្រាប់ហៅនូវរូបនោះថា នឹងមានក្នុងអនាគត ឈ្មោះនៃរូបនោះថា នឹងមានក្នុងអនាគត បញ្ញត្តិនៃរូបនោះថា នឹងមានក្នុងអនាគត វាចាសម្រាប់ហៅនូវរូបនោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវរូបនោះថា មិនមានហើយក្នុងអតីត វេទនាណា។បេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា។បេ។ វិញ្ញាណណា ដែលមិនទាន់កើត មិនទាន់កើតប្រាកដ វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា នឹងមានក្នុងអនាគត ឈ្មោះនៃវិញ្ញាណនោះថា នឹងមានក្នុងអនាគត បញ្ញត្តិនៃវិញ្ញាណនោះថា នឹងមានក្នុងអនាគត វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា មិនមានហើយក្នុងអតីត ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកើតហើយ កើតប្រាកដហើយ វាចាសម្រាប់ហៅនូវរូបនោះថា មានក្នុងបច្ចុប្បន្ន ឈ្មោះនៃរូបនោះថា មានក្នុងបច្ចុប្បន្ន បញ្ញត្តិនៃរូបនោះថា មានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវរូបនោះថា មិនមានហើយក្នុងអតីត វាចាសម្រាប់ហៅនូវរូបនោះថា នឹងមិនមានក្នុងអនាគត វេទនាណា។បេ។ សញ្ញាណា។បេ។