[៣៨៥] អតីត​មាន​ឬ។ អើ។ ក្រែង​ព្រះ​ផគ្គុណ​មាន​អាយុ បាន​ក្រាបទូល​ពាក្យ​នេះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាល​ព្រះពុទ្ធ​ជា​អតីត មានដំណើរ​យឺតយូរ​កាត់​បង់​ហើយ មានផ្លូវ​កាត់​បង់​ហើយ មាន​វដ្តៈ​អស់ហើយ ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ទាំងពួង​ហើយ ទ្រង់​បរិនិព្វាន​ហើយ បុគ្គល​កាល​បញ្ញត្ត គប្បី​បញ្ញត្ត​ដោយ​ចក្ខុ​ណា ចក្ខុ​នោះ​មាន​ឬ។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ជិវ្ហា​នោះ មាន​ឬ។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាល​ព្រះពុទ្ធ​ជា​អតីត មានដំណើរ​យឺតយូរ​កាត់​បង់​ហើយ មានផ្លូវ​កាត់​បង់​ហើយ មាន​វដ្តៈ​អស់ហើយ ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ទាំងពួង​ហើយ ទ្រង់​បរិនិព្វាន​ហើយ បុគ្គល កាល​បញ្ញត្ត គប្បី​បញ្ញត្ត​ដោយចិត្ត​ណា ចិត្ត​នោះ​មាន​ឬ។ ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ផគ្គុណ កាល​ព្រះពុទ្ធ​ជា​អតីត មានដំណើរ​យឺតយូរ​កាត់​បង់​ហើយ មានផ្លូវ​កាត់​បង់​ហើយ មាន​វដ្តៈ​អស់ហើយ ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ទាំងពួង​ហើយ ទ្រង់​បរិនិព្វាន​ហើយ បុគ្គល កាល​បញ្ញត្ត គប្បី​បញ្ញត្ត​ដោយ​ចក្ខុ​ណា ចក្ខុ​នោះ​មិន​មាន​ទេ។បេ។ ម្នាល​ផគ្គុណ ជិវ្ហា​នោះ មិន​មាន​ទេ។បេ។ ម្នាល​ផគ្គុណ កាល​ព្រះពុទ្ធ​ជា​អតីត មានដំណើរ​យឺតយូរ​កាត់​បង់​ហើយ មានផ្លូវ​កាត់​បង់​ហើយ មាន​វដ្តៈ​អស់ហើយ ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ទាំងពួង​ហើយ ទ្រង់​បរិនិព្វាន​ហើយ បុគ្គល កាល
ថយ | ទំព័រទី ២៦២ | បន្ទាប់