[៣៩៣] ខន្ធ​ទាំងឡាយ​ជា​អតីត អតីត​មិន​មាន​ឬ។ អើ។ ខន្ធ​ទាំងឡាយ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ​ជា​អតីត អតីត​មិន​មាន​ឬ។ អើ។ អាយតនៈ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធាតុ​ជា​អតីត អតីត​មិន​មាន​ឬ។ អើ។ ធាតុ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ខន្ធ ធាតុ អាយតនៈ​ជា​អតីត អតីត​មិន​មាន​ឬ។ អើ។ ខន្ធ ធាតុ អាយតនៈ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩៤] ខន្ធ​ទាំងឡាយ​ជា​អនាគត អនាគត​មិន​មាន​ឬ។ អើ។ ខន្ធ​ទាំងឡាយ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ​ជា​អនាគត។បេ។ ធាតុ​ជា​អនាគត។បេ។ ខន្ធ ធាតុ អាយតនៈ​ជា​អនាគត អនាគត​មិន​មាន​ឬ។ អើ។ ខន្ធ ធាតុ អាយតនៈ​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់