អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [២២] បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ រូប​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​អំពើ​ផ្ទុយ​ចុះ ប្រសិនបើ
ថយ | ទំព័រទី ២៧ | បន្ទាប់