អាយតនៈ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន។បេ។ ធាតុ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន​មាន​ឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​អនាគត វិញ្ញាណ​ជា​អនាគត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៤] ខន្ធ គឺ​វិញ្ញាណ​ជា​អតីត វិញ្ញាណ​ជា​អតីត មិន​មាន​ឬ។ អើ។ ខន្ធ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយតនៈ គឺ​វិញ្ញាណ​ជា​អតីត។បេ។ ធាតុ គឺ​វិញ្ញាណ​ជា​អតីត។បេ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​អតីត វិញ្ញាណ​ជា​អតីត មិន​មាន​ឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៥] ខន្ធ គឺ​វិញ្ញាណ​ជា​អនាគត វិញ្ញាណ​ជា​អនាគត មិន​មាន​ឬ។ អើ។ ខន្ធ គឺ​វិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណ​ជា​បច្ចុប្បន្ន មិន​មាន​ឬ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់