នេះ​ហៅថា រូបក្ខន្ធ វេទនា​ណាមួយ។បេ។ សញ្ញា​ណាមួយ។បេ។ សង្ខារ​ទាំងឡាយ​ណាមួយ។បេ។ វិញ្ញាណ​ណាមួយ ជា​អតីត អនាគត និង​បច្ចុប្បន្ន។បេ។ នេះ​ហៅថា វិញ្ញាណក្ខន្ធ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ញ្រោះ​ហេតុ​នោះ អ្នក​មិន​គួរ​ពោល​ថា ខន្ធ ធាតុ អាយតនៈ​ទាំងនេះ ជា​អតីត អនាគត មិន​មាន ដូច្នេះ​ឡើយ។

ចប់ អតីត ខន្ធា​តិក​ថា។


ឯក​ច្ច​មត្ថី​តិក​ថា


 [៤០៨] អតីត​មាន​ឬ។ មាន​ខ្លះ មិន​មាន​ខ្លះ។ អតីត រលត់​ខ្លះ មិន​រលត់​ខ្លះ ទៅ​ប្រាស​ខ្លះ មិនទៅ​ប្រាស​ខ្លះ វិនាស​ខ្លះ មិន​វិនាស​ខ្លះ សូន្យ​ខ្លះ មិន​សូន្យ​ខ្លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៩] អតីត​មាន​ខ្លះ មិន​មាន​ខ្លះ​ឬ។ អើ។ ធម៌​ទាំងឡាយ មាន​វិបាក មិនទាន់​ចាស់ ជា​អតីត មាន​ខ្លះ មិន​មាន​ខ្លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៧៥ | បន្ទាប់