[៤៣៣] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ សត្វទាំងអស់ មានសតិតាំងមាំ ប្រកបដោយសតិ ខ្ជាប់ខ្ជួនដោយសតិ សតិរបស់សត្វទាំងអស់ ឈ្មោះថា តាំងមាំឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៣៤] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា មិនបរិភោគ កាយគតាសតិ ពួកសត្វនោះ ឈ្មោះថាមិនបរិភោគអមតៈ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា បរិភោគកាយគតាសតិ ពួកសត្វនោះ ឈ្មោះថាបរិភោគអមតៈ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ សត្វទាំងអស់បរិភោគ បានចំពោះ សេពគប់ អប់រំ ធ្វើឲ្យច្រើន នូវកាយគតាសតិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៣៥] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះឯង សម្រាប់ជាទីទៅនៃបុគ្គលម្នាក់ ដើម្បីសេចក្តីបរិសុទ្ធដោយវិសេសនៃសត្វទាំងឡាយ ដើម្បីកន្លងនូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្សៈ ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ផ្លូវនេះ