ការកើតប្រាកដនៃសតិសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃធម្មវិចយសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃវីរិយសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃបីតិសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃបស្សទ្ធិសម្ពោជ្ឈង្គ រតនៈ ១ ការកើតប្រាកដនៃសមាធិសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ ១ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃពោជ្ឈង្គរតនៈ ៧ នេះ ព្រោះការកើតប្រាកដនៃព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា សតិសម្ពោជ្ឈង្គរតនៈ ព្រោះការកើតប្រាកដនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា សម្មប្បធាន។បេ។ ឥទ្ធិបាទ។បេ។ ឥន្រ្ទិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ សតិប្បដ្ឋានកថា។