ទាំង​វេទនា គេ​ដឹង​បាន។បេ។ ទាំង​សញ្ញា គេ​ដឹង​បាន។បេ។ ទាំង​សង្ខារ​ទាំងឡាយ គេ​ដឹង​បាន។បេ។ ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ វិញ្ញាណ​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​អំពើ​ផ្ទុយ​ចុះ ប្រសិនបើ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា វិញ្ញាណ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា
ថយ | ទំព័រទី ២៩ | បន្ទាប់