[៤៤៣] អ្នក​មិន​គួរ​ពោល​ថា អតីត​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ អនាគត មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ បច្ចុប្បន្ន​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ​ឬ។ អើ។ អតីត មាន​យ៉ាងនេះ គឺ​អតីត​ជា​អនាគត អតីត​មាន​យ៉ាងនេះ គឺ​អតីត ជា​បច្ចុប្បន្ន អនាគត​មាន​យ៉ាងនេះ គឺ​អនាគត ជា​អតីត អនាគត មាន​យ៉ាងនេះ គឺ​អនាគត​ជា​បច្ចុប្បន្ន បច្ចុប្បន្ន​មាន​យ៉ាងនេះ គឺ​បច្ចុប្បន្ន​ជា​អតីត បច្ចុប្បន្ន មាន​យ៉ាងនេះ គឺ​បច្ចុប្បន្ន​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បើ​ដូច្នោះ អតីត​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ អនាគត​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ បច្ចុប្បន្ន​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។
 [៤៤៤] រូប​មាន​ឬ។ រូប​មាន​យ៉ាងនេះ មិន​មាន​យ៉ាងនេះ។ រូប​នោះ មាន រូប​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​នោះ មាន រូប​នោះ​ឯង ឈ្មោះថា មិន​មាន​ឬ។ អើ។ អត្ថ​ថា​មាន ឈ្មោះ​អត្ថ​ថា​មិន​មាន អត្ថ​ថា​មិន​មាន ឈ្មោះ​អត្ថ​ថា​មាន ភាព​មាន ឈ្មោះថា​ភាព​មិន​មាន ភាព​មិន​មាន ឈ្មោះថា​ភាព​មាន ពាក្យ​ថា មាន​ក្តី ថា​មិន​មាន​ក្តី ឬថា​មិន​មាន​ក្តី ថា​មាន​ក្តី សភាវៈ​ទាំងនេះ មាន​អត្ថ​តែមួយ​ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មានកំណើត​ជាមួយគ្នា។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៩២ | បន្ទាប់