មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [២៣] បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​ចក្ខា​យតនៈ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។ ទាំង​សោតាយតនៈ គេ​ដឹង​បាន។បេ។ ទាំង​ធម្មាយតនៈ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
 [២៤] ចក្ខុ​ធាតុ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។ ទាំង​កាយ​ធាតុ គេ​ដឹង​បាន។បេ។ ទាំង​រូបធាតុ គេ​ដឹង​បាន។បេ។ ទាំង​ផោដ្ឋព្វ​ធាតុ គេ​ដឹង​បាន។បេ។ ទាំង​ចក្ខុវិញ្ញាណ​ធាតុ គេ​ដឹង​បាន។បេ។ ទាំង​មនោវិញ្ញាណ​ធាតុ គេ​ដឹង​បាន។បេ។ ទាំង​ធម្មធាតុ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
ថយ | ទំព័រទី ៣០ | បន្ទាប់