ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​រូប​ដទៃ វិញ្ញាណ​ដទៃ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​រូប​ដទៃ វិញ្ញាណ​ដទៃ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​រូប​ដទៃ វិញ្ញាណ​ដទៃ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
ថយ | ទំព័រទី ៣៥ | បន្ទាប់