ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​វេទនា គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​រូប​ដទៃ វេទនា​ដទៃ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [៣៩] រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​សញ្ញា គេ​ដឹង​បាន។បេ។ ទាំង​សង្ខារ គេ​ដឹង​បាន។បេ។ ទាំង​វិញ្ញាណ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
 [៤០] វេទនា គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​សញ្ញា គេ​ដឹង​បាន។បេ។ ទាំង​សង្ខារ គេ​ដឹង​បាន។បេ។ ទាំង​វិញ្ញាណ គេ​ដឹង​បាន។បេ។ ទាំង​រូប គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
 [៤១] សញ្ញា គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​សង្ខារ គេ​ដឹង​បាន។បេ។ ទាំង​វិញ្ញាណ គេ​ដឹង​បាន។បេ។ ទាំង​រូប គេ​ដឹង​បាន។បេ។ ទាំង​វេទនា គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។បេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់