បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​អំពើ​ផ្ទុយ​ចុះ ប្រសិនបើ អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ អញ្ញិ​ន្រ្ទិយ​ដទៃ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ អញ្ញិ​ន្រ្ទិយ​ដទៃ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំង​អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ បុគ្គល​ដទៃ​ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ទាំង​អញ្ញិ​ន្រ្ទិយ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អញ្ញាតា​វិ​ន្រ្ទិយ​ដទៃ
ថយ | ទំព័រទី ៤៦ | បន្ទាប់