ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា រូប​មាន​ក្នុង​បុគ្គល ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [៥២] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ បុគ្គល​គឺ​វេទនា។បេ។ បុគ្គល​មាន​ក្នុង​វេទនា។បេ។ បុគ្គល​វៀរចាក​វេទនា។បេ។ វេទនា​មាន ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​សញ្ញា។បេ។ បុគ្គល​មាន​ក្នុង​សញ្ញា។បេ។ បុគ្គល​វៀរចាក​សញ្ញា។បេ។ សញ្ញា​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​សង្ខារ​ទាំងឡាយ។បេ។ បុគ្គល​មាន​ក្នុង​សង្ខារ​ទាំងឡាយ។បេ។ បុគ្គល​វៀរចាក​សង្ខារ​ទាំងឡាយ។បេ។ សង្ខារ​ទាំងឡាយ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​វិញ្ញាណ។បេ។ បុគ្គល​មាន​ក្នុង​វិញ្ញាណ។បេ។ បុគ្គល​វៀរចាក​វិញ្ញាណ។បេ។ វិញ្ញាណ​មាន​ក្នុង​បុគ្គល​ឬ។ អ្នក​មិន​គួរ​និយាយ​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា វិញ្ញាណ​មាន​ក្នុង​បុគ្គល​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល
ថយ | ទំព័រទី ៤៩ | បន្ទាប់