[៥៥] បុគ្គល​គឺ​ចក្ខុន្រ្ទិយ។បេ។ បុគ្គល​មាន​ក្នុង​ចក្ខុន្រ្ទិយ។បេ។ បុគ្គល​វៀរចាក​ចក្ខុន្រ្ទិយ។បេ។ ចក្ខុន្រ្ទិយ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​អញ្ញាតា​វិ​ន្រ្ទិយ។បេ។ បុគ្គល​មាន​ក្នុង​អញ្ញាតា​វិ​ន្រ្ទិយ។បេ។ បុគ្គល​វៀរ​ចា​កអញ្ញាតា​វិ​ន្រ្ទិយ។បេ។ អញ្ញាតា​វិ​ន្រ្ទិ​យមា​នក្នុង​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មាន​ក្នុង​បុគ្គល​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិ​យមា​នក្នុង​បុគ្គល​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មាន​ក្នុង​បុគ្គល​ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិ​យមា​នក្នុង​បុគ្គល​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
ថយ | ទំព័រទី ៥១ | បន្ទាប់