[៥៦] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឬ។ អើ។ បុគ្គលគឺរូបឬ។ អ្នកមិនគប្បីពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលគឺរូប ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។