មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន តែ​អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​មាន​ក្នុង​បុគ្គល ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​មាន​ក្នុង​បុគ្គល ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន តែ​អ្នក​មិន​គប្បី​ពោល​ថា វិញ្ញាណ​មាន​ក្នុង​បុគ្គល ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [៥៨] បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ឬ។ អើ។ បុគ្គល​គឺ​ចក្ខា​យតនៈ។បេ។ បុគ្គល​មាន​ក្នុង​ចក្ខា​យតនៈ។បេ។ បុគ្គល​វៀរ​ចា​កចក្ខា​យតនៈ។បេ។ ចក្ខា​យតនៈ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​ធម្មាយតនៈ។បេ។ បុគ្គល​មាន​ក្នុង​ធម្មាយតនៈ។បេ។ បុគ្គល​វៀរចាក​ធម្មាយតនៈ។បេ។ ធម្មាយតនៈ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​ចក្ខុ​ធាតុ។បេ។
ថយ | ទំព័រទី ៥៤ | បន្ទាប់