បុគ្គល​មាន​ក្នុង​ចក្ខុ​ធាតុ។បេ។ បុគ្គល​វៀរចាក​ចក្ខុ​ធាតុ។បេ។ ចក្ខុ​ធាតុ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​ធម្មធាតុ។បេ។ បុគ្គល​មាន​ក្នុង​ធម្មធាតុ។បេ។ បុគ្គល​វៀរចាក​ធម្មធាតុ។បេ។ ធម្មធាតុ​មាន​ក្នុង​បុគ្គល​ឬ។បេ។
 [៥៩] បុគ្គល​គឺ​ចក្ខុន្ទ្រិយ។បេ។ បុគ្គល​មាន​ក្នុង​ចក្ខុន្រ្ទិយ។បេ។ បុគ្គល​វៀរចាក​ចក្ខុន្រ្ទិយ។បេ។ ចក្ខុន្រ្ទិយ​មាន​ក្នុង​បុគ្គល​ឬ។បេ។ បុគ្គល​គឺ​អញ្ញាតា​វិ​ន្រ្ទិយ។បេ។ បុគ្គល​មាន​ក្នុង​អញ្ញាតា​វិ​ន្រ្ទិយ។បេ។ បុគ្គល​វៀរ​ចា​កអញ្ញាតា​វិ​ន្រ្ទិយ។បេ។ អញ្ញាតា​វិ​ន្រ្ទិ​យមា​នក្នុង​បុគ្គល​ឬ។ អ្នក​មិន​គប្បី​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​អំពើ​ផ្ទុយ​ចុះ ប្រសិនបើ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មាន​ក្នុង​បុគ្គល ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មាន​ក្នុង​បុគ្គល​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិ​យមា​នក្នុង​បុគ្គល ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន
ថយ | ទំព័រទី ៥៥ | បន្ទាប់