អ្នក​មិន​គប្បី​ពោល​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន តែ​អ្នក​មិន​គប្បី​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មាន​ក្នុង​បុគ្គល ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។

ចប់ ចតុ​ក្ក​នយ​សំ​សន្ទ​នៈ។


 [៦០] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ បុគ្គល​ប្រកបដោយ​បច្ច័យ។បេ។ បុគ្គល​មិន​មាន​បច្ច័យ។បេ។ បុគ្គល​មាន​បច្ច័យ​តាក់តែង។បេ។ បុគ្គល​មិន​មាន​បច្ច័យ​តាក់តែង។បេ។ បុគ្គល​ទៀង។បេ។ បុគ្គល​មិន​ទៀង។បេ។ បុគ្គល​ប្រកបដោយ​និមិត្ត។បេ។ បុគ្គល​មិន​មាន​និមិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​បំប្រួញ។
 [៦១] បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ឬ។ អើ។ បុគ្គល​ប្រកបដោយ​បច្ច័យ។បេ។ បុគ្គល​មិន​មាន​បច្ច័យ។បេ។ បុគ្គល​មាន​បច្ច័យ​តាក់តែង។បេ។
ថយ | ទំព័រទី ៥៦ | បន្ទាប់