បុគ្គល​មិន​មាន​បច្ច័យ​តាក់តែង។បេ។ បុគ្គល​ទៀង។បេ។ បុគ្គល​មិន​ទៀង។បេ។ បុគ្គល​ប្រកបដោយ​និមិត្ត។បេ។ បុគ្គល​មិន​មាន​និមិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​បំប្រួញ។

ចប់ លក្ខណ​យុត្តិក​តា។


 [៦២] បុគ្គល​គេ​ដឹង ឈ្មោះថា គេ​ដឹង​បុគ្គល​ឬ។ បុគ្គល​គេ​ដឹង តែ​បុគ្គល​ខ្លះ គេ​ដឹង បុគ្គល​ខ្លះ គេ​មិនដឹង​ឬ។ បុគ្គល​ខ្លះ គេ​ដឹង បុគ្គល​ខ្លះ គេ​មិនដឹង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៣] បុគ្គល​មាន​អត្ថ​ដ៏​ពិត ឈ្មោះថា បុគ្គល​មាន​អត្ថ​ដ៏​ពិត​ឬ។ បុគ្គល​មាន​អត្ថ​ដ៏​ពិត តែ​បុគ្គល​ខ្លះ មាន​អត្ថ​ដ៏​ពិត បុគ្គល​ខ្លះ មិន​មាន​អត្ថ​ដ៏​ពិត​ឬ។ បុគ្គល​ខ្លះ មាន​អត្ថ​ដ៏​ពិត បុគ្គល​ខ្លះ មិន​មាន​អត្ថ​ដ៏​ពិត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥៧ | បន្ទាប់