[៦៤] បុគ្គល កំពុង​មាន ឈ្មោះថា បុគ្គល​កំពុង​មាន​ឬ។ បុគ្គល កំពុង​មាន តែ​បុគ្គល​ខ្លះ កំពុង​មាន បុគ្គល​ខ្លះ មិន​កំពុង​មាន​ឬ។ បុគ្គល​ខ្លះ កំពុង​មាន បុគ្គល​ខ្លះ មិន​កំពុង​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៥] បុគ្គល កំពុង​មាន​ព្រម ឈ្មោះថា បុគ្គល កំពុង​មាន​ព្រម​ឬ។ បុគ្គល កំពុង​មាន​ព្រម តែ​បុគ្គល​ខ្លះ កំពុង​មាន​ព្រម បុគ្គល​ខ្លះ មិន​កំពុង​មាន​ព្រម​ឬ។ បុគ្គល​ខ្លះ កំពុង​មាន​ព្រម បុគ្គល​ខ្លះ មិន​កំពុង​មាន​ព្រម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦] បុគ្គល​មាន ឈ្មោះថា មាន​បុគ្គល​ឬ។ បុគ្គល​មាន តែ​បុគ្គល​ខ្លះ​មាន បុគ្គល​ខ្លះ មិន​មាន​ឬ។ បុគ្គល​ខ្លះ មាន បុគ្គល​ខ្លះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧] បុគ្គល​មាន តែ​មិនមែន​មាន​សុទ្ធតែ​បុគ្គល​ទាំងអស់​ឬ។ អើ។ បុគ្គល​មិន​មាន តែ​មិនមែន​គ្មាន​បុគ្គល​ទាំងអស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​បំប្រួញ។

ចប់ វចន​សោធនៈ។

ថយ | ទំព័រទី ៥៨ | បន្ទាប់