[៦៨] បុគ្គល​មាន​រូប ព្រោះ​រូបធាតុ​ឬ។ អើ។ បុគ្គល​មាន​កាម ព្រោះ​កាមធាតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៩] សត្វ​ទាំងឡាយ​មាន​រូប ព្រោះ​រូបធាតុ​ឬ។ អើ។ សត្វ​ទាំងឡាយ មាន​កាម ព្រោះ​កាមធាតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧០] បុគ្គល​មិន​មាន​រូប ព្រោះ​អរូបធាតុ​ឬ។ អើ។ បុគ្គល​មាន​កាម ព្រោះ​កាមធាតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១] សត្វ​ទាំងឡាយ មិន​មាន​រូប ព្រោះ​អរូបធាតុ​ឬ។ អើ។ សត្វ​ទាំងឡាយ មាន​កាម ព្រោះ​កាមធាតុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧២] បុគ្គល​មាន​រូប ព្រោះ​រូបធាតុ បុគ្គល​មិន​មាន​រូប ព្រោះ​អរូបធាតុ ចុះ​បុគ្គល​ខ្លះ ច្យុត​ចាក​រូបធាតុ ចូល​ទៅ​កើត​ក្នុង​អរូបធាតុ មាន​ដែរ​ឬ។ អើ។ បុគ្គល​មាន​រូប តែ​បែរជា​សូន្យ បុគ្គល​មិន​មាន​រូប ត្រឡប់ជា​កើត​ទៀត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥៩ | បន្ទាប់