[៧៣] សត្វ​ទាំងឡាយ​មាន​រូប ព្រោះ​រូបធាតុ សត្វ​ទាំងឡាយ​មិន​មាន​រូប ព្រោះ​អរូបធាតុ ចុះ​សត្វ​ខ្លះ​ច្យុត​ចាក​រូបធាតុ ចូល​ទៅ​កើត​ក្នុង​អរូបធាតុ មាន​ដែរ​ឬ។ អើ។ ចុះ​សត្វ​មាន​រូប តែ​បែរជា​សូន្យ សត្វ​មិន​មាន​រូប ត្រឡប់ជា​កើត​ទៀត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤] (ខ្ញុំ) ធ្វើ​កាយ​ឲ្យ​ជាប់គ្នា រួម​ហៅថា កាយ​ក្តី ថាស​រី​រៈ​ក្តី ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា) កាយ​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា​ឬ។ អើ។ (ខ្ញុំ) ធ្វើ​បុគ្គល​ឲ្យ​ជាប់គ្នា រួម​ហៅថា បុគ្គល​ក្តី ថា​ជីវិត​ក្តី ឬថា​ជីវិត​ក្តី ថា​បុគ្គល​ក្តី (ហើយ​សួរ​ថា) បុគ្គល​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា​ឬ។ អើ។ កាយ​ដទៃ បុគ្គល​ដទៃ​ឬ។ អើ។ ជីវិត​ដទៃ សរីរៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ ខ្ញុំ​ធ្វើ​កាយ​ឲ្យ​ជាប់គ្នា រួម​ហៅថា កាយ​ក្តី ថាស​រី​រៈ​ក្តី ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា) កាយ​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា ឬខ្ញុំ​ធ្វើ​បុគ្គល​ឲ្យ​ជាប់គ្នា រួម​ហៅថា បុគ្គល​ក្តី
ថយ | ទំព័រទី ៦០ | បន្ទាប់