ថា​បុគ្គល​ក្តី (ហើយ​សួរ​ថា) បុគ្គល​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា កាយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា អ្នក​គប្បី​ពោល​តែ​ពាក្យ​នោះ​ថា ខ្ញុំ​ធ្វើ​កាយ​ឲ្យ​ជាប់គ្នា រួម​ហៅថា កាយ​ក្តី ថាស​រី​រៈ​ក្តី ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា) កាយ​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា ឬខ្ញុំ​ធ្វើ​បុគ្គល​ឲ្យ​ជាប់គ្នា រួម​ហៅថា បុគ្គល​ក្តី ថា​ជីវិត​ក្តី ឬថា​ជីវិត​ក្តី ថា​បុគ្គល​ក្តី (ហើយ​សួរ​ថា) បុគ្គល​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា កាយ​ដទៃ បុគ្គល​ដទៃ តែ​អ្នក​មិន​គប្បី​ពោល​ថា ជីវិត​ដទៃ សរីរៈ​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។
 [៧៥] (ខ្ញុំ) ធ្វើ​កាយ​ឲ្យ​ជាប់គ្នា រួម​ហៅថា កាយ​ក្តី ថាស​រី​រៈ​ក្តី ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា) កាយ​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ឬ។ កាយ​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​អំពើ​ផ្ទុយ​ចុះ ប្រសិនបើ ខ្ញុំ​ធ្វើ​កាយ​ឲ្យ​ជាប់គ្នា រួម​ហៅថា កាយ​ក្តី ថាស​រី​រៈ​ក្តី ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា)
ថយ | ទំព័រទី ៦២ | បន្ទាប់