ឬថា​សរីរៈ​ក្តី ថា​កាយ​ក្តី (ហើយ​សួរ​ថា) កាយ​នុ៎ះ តាំងនៅ​ក្នុង​ទី​ជាមួយគ្នា ស្មើគ្នា មាន​ចំណែក​ស្មើគ្នា មាន​ជាតិ​ដូចគ្នា ព្រះមានព្រះភាគ​ត្រាស់​ថា មាន​បុគ្គល​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន តែ​អ្នក​មិន​គួរ​ពោល​ថា កាយ​ដទៃ បុគ្គល​ដទៃ ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។បេ។ សេចក្តី​បំប្រួញ។

ចប់ បញ្ញ​ត្តា​នុយោ​គៈ។


 [៧៦] បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​នោះ​ប្រាកដជា​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៧] បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​ដទៃ អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦៤ | បន្ទាប់