[៧៨] បុគ្គល អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩] បុគ្គល អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​នោះ មិន​អន្ទោល បុគ្គល​ដទៃ ក៏​មិន​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ​ទេ មិន​អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០] បុគ្គល អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​នោះ អន្ទោល បុគ្គល​ដទៃ​អន្ទោល បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង អន្ទោល បុគ្គល​នោះ មិន​អន្ទោល បុគ្គល​ដទៃ មិន​អន្ទោល ចាកលោក​នេះ ទៅកាន់​លោកខាងមុខ មិន​អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦៥ | បន្ទាប់