[៨១] អ្នក​មិន​គួរ​ពោល​ថា បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា
បុគ្គល​នោះ អន្ទោល កំណត់​ត្រឹមតែ ៧ ជាតិ ជា​អ្នក​បាន​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ ព្រោះ​អស់​សញ្ញោជនៈ​ទាំងពួង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។

អើ។ បើ​ដូច្នោះ មានតែ​បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ។
 [៨២] អ្នក​មិន​គួរ​ពោល​ថា បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សំសារ​នេះ មាន​ទីបំផុត គេ​មិន​អាច​ដឹង​បានទេ ទីបំផុត​ខាងដើម​របស់​សត្វ​ទាំងឡាយ ដែល​មាន​អវិជ្ជា​ជារ​នាំង មាន​តណ្ហា​ជា​ចំណង កាល​ស្ទុះ​ទៅ កាល​អន្ទោល​ទៅ មិន​ប្រាកដ​ឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ មានតែ បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ។
ថយ | ទំព័រទី ៦៦ | បន្ទាប់