[៨៣] បុគ្គល​អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ សត្វ​ខ្លះ​ជា​មនុស្ស បាន​ទៅ​កើតជា​ទេវតា មាន​មែន​ឬ។ អើ។ មនុស្ស​នោះ​ឯង គឺ​ទេវតា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនុស្ស​នោះ​ឯង គឺ​ទេវតា​នោះ​ឬ។ អើ។ សត្វ​ដែល​កើតជា​មនុស្ស​ហើយ បាន​ទៅ​កើតជា​ទេវតា ដែល​កើតជា​ទេវតា​ហើយ ទៅ​កើតជា​មនុស្ស សត្វ​ដែល​កើតជា​មនុស្ស​ហើយ ទៅ​កើតជា​ទេវតា​ដទៃ ទៅ​កើតជា​មនុស្សដទៃ សត្វ​នោះ​ឯង រមែង​អន្ទោល​ទៅ ពាក្យ​នេះ​ជា​ពាក្យ​ខុស។បេ។ ប្រសិនបើ បុគ្គល​នោះ​ឯង ច្យុត​ចាកលោក​នេះ អន្ទោល​ទៅកាន់​លោកខាងមុខ មិនមែន​ជា​បុគ្គល​ដទៃ​ទេ កាលបើ​យ៉ាងនេះ សេចក្តី​ស្លាប់​នឹង​មិន​មាន សូម្បី​បាណាតិបាត​ក៏​មិន​មាន តែ​កម្ម​មាន កម្មវិបាក​មាន វិបាក​នៃ​កម្ម​ទាំងឡាយ​ដែល​សត្វ​ធ្វើ​ហើយក៏​មាន កាល​កុសល និង​អកុសល​កំពុង​ឲ្យផល សត្វ​នោះ​ឯង តែង​អន្ទោល​ទៅ
ថយ | ទំព័រទី ៦៧ | បន្ទាប់