ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។បេ។ បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ សត្វ​ខ្លះ​ដែល​កើតជា​មនុស្ស ហើយ​ទៅ​កើតជា​យក្ស ទៅ​កើតជា​ប្រេត ជា​សត្វ​នរក ជា​សត្វតិរច្ឆាន ជា​ឱដ្ឋ ជា​គោ ជាលា ជា​ជ្រូក ជា​ក្របី មាន​មែន​ឬ។ អើ។ មនុស្ស​នោះ​ឯង គឺ​ក្របី​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនុស្ស​នោះ​ឯង គឺ​ក្របី​នោះ​ឬ។ អើ។ សត្វ​ដែល​កើតជា​មនុស្ស ហើយ​ទៅ​កើតជា​ក្របី សត្វ​ដែល​កើតជា​ក្របី ហើយ​ទៅ​កើតជា​មនុស្ស សត្វ​ដែល​កើតជា​មនុស្ស ហើយ​ទៅ​កើតជា​ក្របី​ដទៃ ទៅ​កើតជា​មនុស្សដទៃ សត្វ​នោះ​ឯង តែង​អន្ទោល​ទៅ ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។បេ។ ប្រសិនបើ បុគ្គល​នោះ​ឯង ច្យុត​ចាកលោក​នេះ អន្ទោល​ទៅកាន់​លោកខាងមុខ មិនមែន​ជា​បុគ្គល​ដទៃ​ឡើយ កាលបើ​យ៉ាងនេះ សេចក្តី​ស្លាប់​នឹង​មិន​មាន សូម្បី​បាណាតិបាត​ក៏​មិន​មាន តែ​កម្ម​មាន កម្មវិបាក​មាន វិបាក​របស់​កម្ម​ទាំងឡាយ ដែល​សត្វ​ធ្វើ​ហើយក៏​មាន កាលបើ​កុសល និង​អកុសល​កំពុង​ឲ្យផល សត្វ​នោះ​ឯង តែង​អន្ទោល​ទៅ
ថយ | ទំព័រទី ៦៨ | បន្ទាប់