ពាក្យ​ដូច្នេះ​នេះ ជា​ពាក្យ​ខុស។បេ។ បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ សត្វ​ខ្លះ​ដែល​កើតជា​ក្សត្រ ហើយ​ទៅ​កើតជា​ព្រាហ្មណ៍ មាន​មែន​ឬ។ អើ។ ក្សត្រ​នោះ​ឯង គឺ​ព្រាហ្មណ៍​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សត្វ​ខ្លះ​ដែល​កើតជា​ក្សត្រ ហើយ​ទៅ​កើតជា​អ្នកជំនួញ ទៅ​កើតជា​អ្នក​គ្រួ មាន​មែន​ឬ។ អើ។ ក្សត្រ​នោះ​ឯង គឺ​អ្នក​គ្រួ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សត្វ​ខ្លះ ដែល​កើតជា​ព្រាហ្មណ៍ ហើយ​ទៅ​កើតជា​អ្នកជំនួញ ជា​អ្នក​គ្រួ ជា​ក្សត្រ មាន​មែន​ឬ។ អើ។ ព្រាហ្មណ៍​នោះ​ឯង គឺ​ក្សត្រ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សត្វ​ខ្លះ ដែល​កើតជា​អ្នកជំនួញ ហើយ​ទៅ​កើតជា​អ្នក​គ្រួ ជា​ក្សត្រ ជា​ព្រាហ្មណ៍ មាន​មែន​ឬ។ អើ។ អ្នកជំនួញ​នោះ​ឯង គឺជា​ព្រាហ្មណ៍​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សត្វ​ខ្លះ ដែល​កើតជា​អ្នក​គ្រួ ហើយ​ទៅ​កើតជា​ក្សត្រ ជា​ព្រាហ្មណ៍ ជា​អ្នកជំនួញ មាន​មែន​ឬ។ អើ។ អ្នក​គ្រួ​នោះ​ឯង គឺ​អ្នកជំនួញ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦៩ | បន្ទាប់