បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​កំបុតដៃ នៅតែ​កំបុតដៃ​ដដែល បុគ្គល​កំបុតជើង នៅតែ​កំបុតជើង​ដដែល បុគ្គល​កំបុត​ទាំង​ដៃ​ទាំង​ជើង នៅតែ​កំបុត​ទាំង​ដៃ​ទាំង​ជើង​ដដែល បុគ្គល​កំបុត​ស្លឹកត្រចៀក បុគ្គល​កំបុតច្រមុះ បុគ្គល​កំបុត​ទាំង​ត្រចៀក​ទាំង​ច្រមុះ បុគ្គល​កំបុត​ម្រាមដៃ បុគ្គល​កំបុត​មេដៃ​មេជើង បុគ្គល​ដាច់​សរសៃ​ធំ បុគ្គល​មានដៃ​ក្ងែង បុគ្គល​មានដៃ​ព្រែក បុគ្គល​មាន​រោគ​ឃ្លង់ បុគ្គល​មាន​បូស បុគ្គល​មាន​រោគ​ស្រែង បុគ្គល​មាន​រោគហឺត បុគ្គល​ឆ្កួតជ្រូក សត្វ​ឱដ្ឋ គោ លា ជ្រូក ក្របី នៅជា​ក្របី​ដដែល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤] អ្នក​មិន​គួរ​ពោល​ថា បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ ក្រែង​បុគ្គល​បាន​ដល់​នូវ​សោតៈ ច្យុត​ចាក​មនុស្សលោក ហើយ​ចូល​ទៅកាន់​ទេវលោក នៅតែ​ជា​អ្នក​ដល់​សោតៈ ក្នុង​ទេវលោក​នោះ​ដដែល​ឬ។ អើ។ ប្រសិនបើ បុគ្គល​បាន​ដល់​នូវ​សោតៈ ច្យុត​ចាក​មនុស្សលោក ហើយ​ចូល​ទៅកាន់​ទេវលោក
ថយ | ទំព័រទី ៧០ | បន្ទាប់