ជា​អ្នក​នៅតែ​ដល់​នូវ​សោតៈ ក្នុង​ទេវលោក​នោះ​ដដែល ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ដែរ។
 [៨៥] សកវាទី ធ្វើ (នូវ​ការ​ប្តេជ្ញា​ឲ្យ​មាំ) ថា បុគ្គល​បាន​ដល់​នូវ​សោតៈ ច្យុត​ចាក​មនុស្សលោក ហើយ​ចូល​ទៅកាន់​ទេវលោក ក៏​នៅតែ​បាន​ដល់​នូវ​សោតៈ ក្នុង​ទេវលោក​នោះ​ដដែល (ហើយ​សួរ​ថា) ព្រោះហេតុនោះ​ឯង បុគ្គល​នោះ អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ សកវាទី ធ្វើ (នូវ​ការ​ប្តេជ្ញា​ឲ្យ​មាំ) ថា បុគ្គល​បាន​ដល់​នូវ​សោតៈ ច្យុត​ចាក​មនុស្សលោក ហើយ​ចូល​ទៅកាន់​ទេវលោក ក៏​នៅជា​មនុស្ស​ក្នុង​ទេវលោក​នោះ​ដដែល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៦] បុគ្គល​នោះ​ឯង អន្ទោល​ចាកលោក​នេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់​លោក​នេះ​ឬ។ អើ។ បុគ្គល​មិនមែន​ដទៃ មិនមែន​ទៅ​ប្រាស តែង​អន្ទោល​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧១ | បន្ទាប់